ព័ត៌មានជាតិ

ព្រលឹងចុងសក់! ខណៈប្រទះឃើញ បុរសម្នាក់ចង.ក សម្លាប់ខ្លួននៅលើដើមអំពិល

កំពង់ស្ពឺ: នៅវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ នៅ ភូមិជំពូព្រឹក្ស ឃុំជំពូព្រឹក្ស ស្រុកឩដុង្គ។

ជនរងគ្រោះ ឈ្មោះ ភី ផេន ភេទប្រុស អាយុ២១ឆ្នាំ មានជំងឺប្រចាំកាយ (សរសៃប្រសាទ) បានធ្វើ
អត្តឃាតនៅខាងក្រោយផ្ទះ ចម្ងាយ១៥ម៉ែត្រលើដើមអំពិល កម្ពស់៤ម៉ែត្រ ដោយយកខ្សែគោចង.ក។

តាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ធ្លាប់មានបំណងចងក.ចំនួន២លើករួចមកហើយ តែត្រូវបានបងប្អូនជួយទាន់។

ក្រោយសមត្ថកិច្ច បានពិនិត្យសាកសពរួម ក៏ប្រគល់ជូនអាណាព្យាបាល ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់