ភ្នំពេញៈ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងសន្លប់ បន្ទាប់ពីស្រវឹងស្រា ជិះម៉ូតូឌុបគ្នា បោះពួយយ៉ាងល្បឿនលឿន ក៏ត្រូវបានរថយន្តឡិចស៊ីស RX330 ជាន់ហ្វ្រាំងមិនទាន់ ជ្រុលទៅបុកទទឹងម៉ូតូពេញទំហឹង។
ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កើតមានឡើងនៅវេលាម៉ោង៨ និង ៥០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះម្នាក់ ត្រូវបានរថយន្តសង្រ្គោះ របស់អង្គភាព711 ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ៕
មតិយោបល់