ព័ត៌មានជាតិ

ភ្ញាក់ឲ្យព្រឺត!​ ខណៈប្រទះឃើញ បុរសម្នាក់ចង.កសម្លាប់ខ្លួន

ស្ទឹងត្រែង: នៅវេលាម៉ោង ៦ ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុចខាងក្រោយផ្ទះខ្លួន ស្ថិតក្នុងភូមិរាជានុកូល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹងត្រែង។

ជនរងគ្រោះឈ្មោះ យិន សុវណ្ណារា ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅសព្វថ្ងៃភូមិកើតហេតុ។

ក្រោយសមត្ថកិច្ច បានពិនិត្យ និងធ្វើកោសល្យវិច័យសាកសពរួច ពុំឃើញមានស្លាកស្នាមអ្វីគួរកត់សម្គាល់ទ្បើយ ទើបប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់