ព័ត៌មានជាតិ

ផ្អើលទាំងយប់! អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ នៅពោធិ៍សាត់

ពោធិ៍សាត់: កាលពីវេលាម៉ោង​ ៩ និង១៥​ នាទី​យប់ថ្ងៃទី១៥​ ខែមេសា​ ឆ្នាំ២០១៨​ មានករណីភ្លើងឆេះផ្ទះ​ ប្រជាពលរដ្ឋ១ខ្នង នៅ​ចំណុចខាងស្នាក់ការគណបក្សប្រជាជន ស្ថិតនៅឃុំត្នោត​ជុំ​
ស្រុកក្រគរ​ ខេត្តពោធិ៍សាត់​។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ​ ឡាង ហ៊ន អាយុ ៥០​ឆ្នាំ​ ភេទប្រុស​ ជនជាតិ​ ខ្មែរ​ និងប្រពន្ធឈ្មោះ​ នូ​ សុធារ៉េត​ អាយុ ៥១ឆ្នាំ​ មានកូន​ ៥នាក់​ (ប្រុស​ ៣​ នាក់)។

តាមសមត្ថកិច្ច បានឲ្យដឹងថា មូលហេតុនាំឲ្យមានអគ្គិភ័យនេះ ដោយសារ​ផ្ទុះសេខ្សែរភ្លើង។

សម្ភារខូចខាត​ រួមមាន៖ ឆេះផ្ទះ​ទំហំ​ ៩​​ x​ ១២​ម៉ែត្រ​ បាំងដំបូលស៊ីប្រ៉ូ ហើយករណីនេះដែរ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ៣ គ្រឿង៕

មតិយោបល់