ភ្នំពេញៈ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់មួយបានកើតឡើង បន្ទាប់ពីរថយន្តមួយគ្រឿង បើកបុកម៉ូតូយ៉ាងពេញទំហឹង បណ្តាលឲ្យកម្មការិនីម្នាក់រងរបួសធ្ងន់ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែករថយន្តរត់គេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណទេ មុខរបរជាកម្មការិនីរោងចក្រ មានស្រុកកំណើរនៅឯខេត្តកំពត។
ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្តទៀត៕
មតិយោបល់