ព័ត៌មានជាតិ

រថយន្តកូរ៉េបើកមិនប្រយ័ត្ន បុករថយន្តយោធាដឹកគ្រឿងសំណង់ រងការខូចខាត

ភ្នំពេញៈ រថយន្តកូរ៉េមួយគ្រឿង បើកលឿនជ្រុលទៅបុកពីទទឹង រថយន្តយោធាដឹកគ្រឿងសំណង់ បណ្តាលឲ្យរថយន្តកូរ៉េ បែកកញ្ចក់ កំពិតកាប៊ីនខ្ទេច តែសំណាងល្អ ពុំបង្កឲ្យអ្នកណាម្នាក់រងរបួស ។ ហេតុការណ៍ខាងលើនេះកើតឡើង កាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅទល់មុខសាលាសង្កាត់កាកាប លើកំណាត់ផ្លូវសហព័ន្ធរុស្សី ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ភាគី រថយន្តកូរ៉េ ពណ៌ត្រួយចេក លាយលឿង ពាក់ស្លាកលេខ ភ្នំពេញ 3A-2874 មានឃ្លប់បិទជិត អ្នកបើកបរមិនស្គាល់ឈ្មោះ ។ ចំណែក រថយន្ត យោធា ម៉ាក OLAC ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 02 3-1048 បើកបរដោយមន្រ្តីយោធា មិនស្គាល់ឈ្មោះ មានដឹកគ្រឿងសំណង់ចាស់ៗ ។
តាមប្រភពពីសាក្សី បានឲ្យដឹងថា មុនកើតហេតុ រថយន្ត យោធា ដឹកគ្រឿងសំណង់ ចាស់ៗ បើកតាមផ្លូវសហព័ន្ធរុស្សី ពីលិចទៅកើត ក្នុងគោលបំណង់ យកទៅដាក់នៅ ក្បែរវត្តអង្គតាម៉ិញ លុះបើកមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តកូរ៉េ បើកបោះពួយ ចេញពីផ្លូវបេតុងខាងក្នុងទ័ពអាកាស ពីត្បូងមកជើងឡើងលើផ្លូវសហព័ន្ធរុស្សី បានជ្រុលទៅបុកចំពីហៀង រថយន្តយោធា ត្រង់កង់ក្រោយ បណ្តាលឲ្យរថយន្តកូរ៉េ រងការខូចខាតខ្ទេច ។

ក្រោយកើតហេតុភ្លាម ភាគីខាងរថយន្តកូរ៉េ ដេញឃាត់ រថយន្ត យោធា ក្នុងបំណង់ចងចាប់ឲ្យសង់ ទោះជាខ្លួនបើកបុកគេក៏ដោយ។ លុះដល់ពេលរថយន្តយោធាឈប់និយាយវែកញែកគ្នា ពីការបើកបររួចមក ខាងរថយន្តយោធា ទាមទាឲ្យ រថយន្តកូរ៉េសង់វិញ ព្រោះរថយន្តបង្កគឺរថយន្តកូរ៉េ។ក្រោយចរចាគ្នាមិនត្រូវសមត្ថកិច្ចបាននាំយកយន្តទាំងពីរទៅអធិការដ្ឋានខណ្ឌរងចាំដោះស្រាយបន្ត ៕

 

photo_2016-08-13_18-40-02photo_2016-08-13_18-40-12photo_2016-08-13_18-40-23photo_2016-08-13_18-40-37

មតិយោបល់