កំពង់ឆ្នាំងៈ មនុស្ស២នាក់ បានស្លាប់និងរបួស ក្រោយពីជិះម៉ូតូសង់ ត្រូវរថយន្តឡិចស៊ីស បុកពេញទំហឹង កាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ភូមិតាំងស្យា ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ករណីនេះកើតឡើង រវាងរថយន្តឡិចស៊ីស ពាក់ស្លាកលេខ កំពង់ឆ្នាំង 2A-1892 បើកបរពីលិចទៅកើត ដល់ចំណុចខាងលើក៏បុកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FF-4435 ដែលកំពុងជិះឌុបគ្នា២នាក់ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់តែម្តង៕
មតិយោបល់