ព័ត៌មានសុខភាព

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃខួរឆ្អឹង អានហើយគ្រប់គ្នានឹងភ្ញាក់ផ្អើល

ក្រៅពីមានរសជាតិឆ្ងាញ់ តើអ្នកដឹងទេថាខួរឆ្អឹងសត្វមានលក្ខណៈពិសេសអ្វីទៀត? ខួរឆ្អឹងត្រូវបានគេចាត់ទុកជាផ្នែកមួយនៃអាហារូបត្ថម្ភដូចជា ម៉ាញ៉េស្យូម ផូស្វ័រ ខូឡាជែន ក្លុយតាមីន និងអាស៊ីតអាមីណូ ដែលរាងកាយអាចស្រូបយកបានយ៉ាងងាយ។

លោក Sian Porter ជាអ្នកជំនាញនៅសមាគមន៍អាហារូបត្ថម្ភអង់គ្លេស បាននិយាយថា ខួរឆ្អឹងមានប្រសិទ្ធភាពខ្ពស់ក្នុងការបង្ការ និងព្យាបាលជំងឺផ្តាសាយ ឈឺសន្លាក់ សម្រកទម្ងន់ គេងមិនលក់ និងលើកកម្ពស់ដល់ការរំលាយអាហារ។ ខាងក្រោមនេះ គឺជាមុខងារនៃសារធាតុសំខាន់ៗដែលបានមកពីខួរឆ្អឹង៖

ម៉ាញ៉េស្យូម
សារធាតុមួយនេះ អាចជួយបង្កើតប្រូតេអ៊ីន ដើម្បីគាំទ្រដល់មុខងារនៃសាច់ដុំ និងសរសៃប្រសាទ។ លើសពីនេះ វាត្រូវបានគេប្រើសម្រាប់គ្រប់គ្រងសម្ពាធឈាម និងជាតិស្ករក្នុងឈាមផងដែរ។

កាល់ស្យូម
ដើម្បីជំរុញឲ្យឆ្អឹង និងធ្មេញមានភាពរឹងមាំ មនុស្សម្នាក់ៗត្រូវការសារធាតុមួយនេះជាចាំបាច់។ កាល់ស្យូមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សរសៃឈាម មុខងារនៃសាច់ដុំ សរសៃប្រសាទ និងជួយរក្សាតុល្យភាពនៃអ័រម៉ូន។

ផូស្វ័រ
សារធាតុរ៉ែ មួយនេះមានភាពចាំបាច់ក្នុងការផលិត និងផ្ទុកថាមពលនៅក្នុងរាងកាយ រួមទាំងរក្សាមុខងារនៃសាច់ដុំឲ្យមានសុខភាពល្អ។

ក្លុយតាមីន
សម្រាប់សារធាតុមួយនេះវិញ អាចជួយគាំទ្រដល់សាច់ដុំ និងជួយលុបបំបាត់ជាតិពុលចេញពីថ្លើម។

ខូឡាជែន
សារធាតុខូឡាជែន ដែលមាននៅក្នុងខួរឆ្អឹងសត្វ មានសមត្ថភាពអាចព្យាបាលជំងឺរលាកសន្លាក់ឆ្អឹង ហើយសម្រាប់អ្នកដែលមិនមានជំងឺនេះ អាចជួយការពារកើតឡើយ។

ទោះជាយ៉ាងណា មិនមានន័យថា អ្នកត្រូវញ៉ាំខួរឆ្អឹងដោយផ្ទាល់នោះទេ គឺស្ងោរយកជាតិ ដោយចំណោយពេលក្នុងការរំងាស់ឲ្យបាន ១២ ទៅ ២៤ម៉ាង៕

ដកស្រង់ពី៖ soha

មតិយោបល់