(អេក្វាទ័រ)៖ មនុស្សយ៉ាងហោចណាស់ ១១៦នាក់ បានស្លាប់ និង៨០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រយុទ្ធគ្នាដ៏សាហាវរវាងក្រុមបងធំជាអ្នកទោស នៅក្នុងពន្ធនាគារមួយ នៅក្នុងប្រទេសអេក្វាទ័រនៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)។ នេះបើតាមក្រុមមន្ត្រីអេក្វាទ័រ។
អ្នកដែលបានស្លាប់ទាំង១១៦នាក់ នៅក្នុងជម្លោះនៅឯពន្ធនាគារមួយក្នុងទីក្រុង Guayaquil សុទ្ធតែជាអ្នកទោសទាំងអស់ ហើយក្នុងចំណោមពួកគេមាន ៥នាក់ ត្រូវបានគេកាត់ក្បាល។ ក្រុមមន្ត្រីអេក្វាទ័របានចាត់ទុកថាជាការស្លាប់យ៉ាងរង្គាលដ៏អាក្រក់បំផុតមួយ នៅក្នុងពន្ធនាគារនៃប្រវតិ្តសាស្ត្ររបស់ប្រទេសស្ថិតក្នុងតំបន់ អាមេរិកឡាទីនមួយនេះ។
ហេតុផលនៅពីក្រោយជម្លោះដ៏ព្រៃផ្សៃនេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។ តែបើតាមព័ត៌មានបឋម ក្រុមអ្នកទោសទាំងនោះបានប្រើកាំភ្លើង កាំបិត និងគ្រាប់បែកដៃនៅក្នុងការវាយប្រយុទ្ធគ្នានេះ៕
ប្រភព៖ AFP



មតិយោបល់