ព័ត៌មានជាតិ

នាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាត ត្រូវជនសង្ស័យចាក់ចំនួន ២កាំបិត រងរបួសធ្ងន់…

ពោធិ៍សាត់: កាលពីវេលាម៉ោង៧ និង២០នាទីព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុចអណ្ដូងច្រោះ ស្ថិតក្នួងភូមិព្រៃខ្លុង ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីហិង្សា បង្ករបួសស្នាមក្នុងគ្រួសារ និងដេញចាក់អ្នកភូមិ។

ជនរងគ្រោះឈ្មោះ សើច កុសល អត្តលេខ ៦៦២៦៦ ឋានន្តរសក្ដិ អនុសេនីយ៍ឯក មានតួនាទីជានាយរងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាត (រងរបួសធ្ងន់) ចំណែកជនសង្ស័យ មិនត្រូវបានបង្ហាញពីអត្ដសញ្ញាណទ្បើយ។

ក្រោយទទួលបានព័ត៌មាននេះ កម្លាំងប៉ុស្ដិ៍ បានបញ្ជាកម្លាំងចំនួន ៤នាក់ ដឹកនាំដោយលោក សើច កុសល នាយរងប៉ុស្តិ៍ ចុះដល់កន្លែងកើត ឃើញជនសង្ស័យ កំពុងកាន់កាំបិតចិតត្នោត គ្រវីកុំឲ្យមានអ្នកចូលមកជិតខ្លួន ពេលនោះ នាយរងប៉ុស្ដិ៍បានដើរថយក្រោយ មិនប្រយ័ត្នបានទាក់ជើងដួល ធ្វើឲ្យជនសង្ស័យ មានឱកាស ក៏ស្ទុះមកចាក់ចំនួន ២កាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ហូរឈាមស្រោចជោកខ្លួន បញ្ជូនទៅសង្រ្គោះភ្លាមៗ។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានឃាត់ ចំណែកជនរងគ្រោះ បានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ភ្លាមៗផងដែរ។

មូលហេតុ​៖ មិនទាន់ដឹងច្បាស់លាស់នោះទេ៕

មតិយោបល់