ព័ត៌មានជាតិ

ព្រៃផ្សៃណាស់! ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវជនមិនស្គាល់មុខរំលោភរួចសម្លាប់ចោល!

​ព្រៃវែងៈ មានករណីភ្ញាក់ផ្អើលមួយបានលកើតឡើង ក្រោយពីប្រទះឃើញក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានជនមិនស្គាល់មុខចាប់រំលោភ រួចសម្លាប់ចោលរួចយកសពមកបោះចោលក្នុងចេតីយ៍វត្តមួយកន្លែង យ៉ាងព្រៃផ្សៃ។

ហេតុការណ៍កើតឡើងកាលពីនៅវេលា២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

មតិយោបល់