ព្រះវិហារៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តឡិចស៊ីសមួយគ្រឿង បើកសុខៗស្រាប់បែក រេចង្កូតជ្រុលបុកបង្គោលភ្លើង បណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅជិតកងពល៣ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
រថយន្តម៉ាកឡិចស៊ីសRX 300 ពណ៌ស្ករ ពាក់ស្លាកលេខ កំពង់ធំ2A-1611។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តខាងលើធ្វើដំណើរចេញពីខេត្តស្ទឹងត្រែងបម្រុងទៅដើរលេងជាលក្ខណៈគ្រួសារ នៅតាមតំបន់នានាក្នុងខេត្តព្រះវិហារ៕
មតិយោបល់