ភ្នំពេញៈ ហេតុការមួយដែលបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង ៦និង៣០នាទីល្ងាចថ្ងៃទី១៧ខែមេសាឆ្នាំ២០១៨ ដែលទីតាំង ស្ថិតនៅភូមិចំការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយបុរសម្នាក់ក្រោយពីបានលែងលះគ្នា ជាមួយប្រពន្ធអស់រយៈពេលជាងមួយឆ្នាំ បានលបមកលួចចង.កសម្លាប់ខ្លួននៅក្នុងផ្ទះអតីតប្រពន្ធ ដែលជួលឲ្យគេ ក្នុងពេលដែលម្ចាស់ផ្ទះ(អ្នកជួល)មិននៅ។
តាមការបកស្រាយពី អ្នកជួលផ្ទះគាត់ បាននិយាយថា រូបគាត់បាន វិលមកពីលេងស្រុកវិញ ពេលមកដលមផ្ទះក៏បានចាក់សោរផ្ទះចូល ក៏ស្រាប់តែប្រទះឃើញសពខាងលើ ទើបភ័យស្លន់ស្លោ ស្រែកប្រាប់អ្នកជិតខាង និងរាយការណ៍ប្រាប់សមត្ថកិច្ចតែម្តង។
សពខាងលើមានឈ្មោះ អុត សាន អាយុ៥៤ឆ្នាំ រស់នៅ ភូមិ សង្កាត់កើតហេតុខាងលើ មានស្រុកកំណើតនៅខេត្តកំពង់ចាម និងប្រពន្ធឈ្មោះ សេង ស្រូយ អាយុ៥០ឆ្នាំ មានកូន៤នាក់ (ប្រុស២នាក់ ស្រី២នាក់) តែបានលែងលះជាមួយប្រពន្ធអស់រយៈពេលជាងមួយឆ្នាំមកហើយ ក៏ដោយសារគាត់ជាមនុស្សញៀននឹងល្បែង។
តែទោះជាយ៉ាងណាក្តី សាច់ញាតិខាងអតីតខាងប្រពន្ធពុំទទួលស្គាល់ សាកសពបុរសខាងលើឡើយ ដោយសំអាងប្តីប្រពន្ធខាងលើបានលែងលះគ្នាដាច់ស្រេចយូរមកហើយ។
ក្រោយសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ក៏បានស្រាវជ្រាវទំនាក់ទំនងទៅសាច់ញាតិ មកទទួលសាកសពដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់