ព្រៃវែងៈ កាលពីវេលាម៉ោង៨និង២០នាទី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ មានករណីក្មេងប្រុសម្នាក់លង់ទឹកស្រះស្លាប់ នៅស្រះទឹកក្នុងវត្តពោធិវង្ស ភូមិពោធិជ្រៃ ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ក្មេងរងគ្រោះមានឈ្មោះ ចន្ទ្រា ដារ៉ា ភេទប្រុស អាយុ១២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ មានឪពុកឈ្មោះ សារែន ចន្ត្រា និង ម្តាយឈ្មោះ ព្រឹម យ៉ាន បច្ចុប្បន្នឪពុកម្តាយទៅរកស៊ីនៅប្រទេសថៃទុកកូន នៅជាមួយជីតា។
មូលហេតុ ក្មេងរងគ្រោះប្រាប់ជីតា ថាទៅរៀន បែរជាទៅលេងទឹកស្រះលង់ស្លាប់៕
មតិយោបល់