ព័ត៌មានជាតិ

ចាប់បានហើយ! ឃាតកដៃឆៅដែល​រំលោភសម្លាប់ក្មេងស្រីអាយុ៥ឆ្នាំក្នុងចេតីយ៍ យកសពបោះចោលក្នុងទឹកស្រះ!

​ព្រៃវែងៈ លោកឧត្តមសេនីយ៍ត្រី ពៅ ជីវី ស្នងការរងខេត្តព្រៃវែង ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News ថា ការចុះស្រាវជ្រាវ ករណីរំលោភសម្លាប់លើអនិតិជន កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចវត្តសទ្ធា ក្នុងភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច។
រហូតដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលផែនព្រហ្មទណ្ឌខេត្តព្រៃវែង សហការជាមួយកម្លាំងស្រុកព្រះស្តេច បានកំណត់មុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ពេជ ពិសី ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិសទ្ធា ឃុំរំចេក ស្រុកព្រះស្តេច ក្រោយពេលសាកសួរជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានរំលោភសម្លាប់លើជនរងគ្រោះពិតប្រាកដមែន។

គួររំលឹកថា កុមារីរងគ្រោះឈ្មោះ ចាន់ ស្រីជេត ភេទស្រី អាយុ៥ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្តេច។
ឪពុកឈ្មោះ ពុត ចាន់ អាយុ៤៨ឆ្នាំ
ម្តាយឈ្មោះ រស់ ហេនអាយុ៣២ឆ្នាំ នៅភូមិសទ្ធាឃុំរំចេក ស្រុកព្រះស្ដេច។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានស្រុកព្រះស្តេច ដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕

មតិយោបល់