ព័ត៌មានជាតិ

កូរ៉េខាងជើង​បាញ់​មី​ស៊ី​ល​ចម្ងាយ​ខ្លី​ពីរ​ទៀត​ចូល​ទៅ​ដែនទឹក​ភាគ​ខាងកើត​

កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង ចម្ងាយ​ខ្លី​ចំនួន​ពី​ដែល​បាន​រំលោភ​ទៅ​នឹង​កិច្ចព្រមព្រៀង​កន្លងមក​ចេញពី​តំបន់​មួយ​ក្នុង​ខេត្ត​វ៉ាង​ហា (Hwaghae) ក្នុង ទិសដៅ ទៅ​ភាគ​ឦសាន នៅ​ម៉ោង​៤.០០​ទៀប​ភ្លឺ ម៉ោង​ក្នុង​ស្រុក ។​នេះ​បើ​យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ចុះផ្សាយ​។​
korea
​ខេត្ត Hwaghae គឺជា​ទីតាំង​មួយ​នៅក្នុង​តំបន់​ភាគ​ខាងលិច​របស់​កូរ៉េ​ខាងលិច ។ មី​ស៊ី​ល​ទាំងពីរ​នេះ​បាន​បាញ់​នូវ​ចម្ងាយ​ប្រមាណ​៥០០​គ​.​ម ឆ្លងកាត់​ទឹក ដី​កូរ៉េខាងជើង​ចូលទៅក្នុង ដែនទឹក​អន្តរជាតិ​ភាគ​ខាងកើត​របស់ខ្លួន ។​

​របាយការណ៍​បាននិយថា នៅពេល​នេះ​ទីក្រុង​ព្យុង​យ៉ាង បាន​ខកខាន​ផងដែ​ឬ ក្នុងការ ចេញ​នូវ​បំរាម​ហាម​ហោះហើរ នៅ​មុន​ពេល​ការបាញ​មី​ស៊ី​ល​នេះ ដែល​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់ ដល់​នាវា និង​យន្តហោះ​ស៊ីវិល​នានា​កំពុង​ហើរ ហើយ​ឆ្លងកាត់​តំបន់​នេះ នៅពេល​ដែល​មី​ស៊ី​ល ទាំងនោះ​ត្រូវបាន​គេ​បាញ់ ។​

​ជាមួយគ្នា​នេះ​ផង​ដែរ​តាម​របាយការណ៍​ក្នុងស្រុក​មួយ​ឱ្យដឹងថា រដ្ឋាភិបាល​ជប៉ុន​បាន និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា កូរ៉េ​ខាងជើង​បាន​បាញ់​មី​ស៊ី​ល​ផ្លោង ឆ្ពោះទៅ​កាន់​សមុទ្រ ជប៉ុន​កាលពី ព្រឹក​មិញ​នេះ ។​

​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្ស៊ី​ន​ស៊ូ​អាបេ បានបង្ហាញ​ឱ្យដឹង​ផង​ដែរ ទាក់ទង​ទៅនឹង​ការ ត្រៀម​របស់​រដ្ឋាភិបាល​ដើម្បី​ប្រមូលផ្តុំ និង​ការ​ស៊ើប​យក ការណ៍​ដោយ​សហការ​ជាមួយ​សហរដ្ឋ​អា មេរិក និង​កូរ៉េខាងត្បូង ៕​

មតិយោបល់