ព័ត៌មានជាតិ

Update៖ ផ្ទុះធុងហ្គាស ឆេះតូចបញ្ចូលហ្គាសអស់ទាំងស្រុង!

​តាកែវ: នៅវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះតូបបញ្ចូលហ្គាសទំហំ៤គុណ៥ម៉ែត្រ ធ្វើអំពីឈើប្រក់សង្ក័សី ខូចខាតទាំងស្រុង នៅភូមិព្រែញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ម្ចាស់ឈ្មោះ អ៊ុ អាំង ភេទប្រុស អាយុ៤០ឆ្នាំ ប្រពន្ធឈ្មោះ អ៊ុន ណាង អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
មូលហេតុ ផ្ទុះធុងហ្គាស។
ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងនគរបាល សហការជាមួយប្រជាពលរដ្ឋជួយអន្តរាគមន៍បាញ់ពន្លត់ ប្រើប្រាស់រថយន្តអគ្គិភ័យចំនួន២គ្រឿង និងប្រើទឹកអស់២ឡាន ទើបរលត់ជាស្ថាពរ៕

មតិយោបល់