អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងសេចក្តីសង្ឃឹមកាលពីថ្ងៃពុធថា កូរ៉េខាងជើង និងកូរ៉េខាងត្បូង ដែលតែងតែងមានជម្លោះនឹងគ្នាកន្លងមក អាចឈានទៅរកផ្លូវសន្តិភាពយូរអង្វែង តាមរយៈកិច្ចប្រជុំកំពូលនាពេលខាងមុខ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨។
ការថ្លែងយ៉ាងដូច្នោះរបស់លោក ត្រាំ ចំពេលសកម្មភាពការទូតនាពេលថ្មីៗនេះ បានជំរុញឲ្យមានក្តីសង្ឃឹម នៃការទម្លុះភាពទាល់ច្រក សម្រាប់ការប្រឈមមុខដាក់គ្នា ជាមួយទីក្រុងព្យុងយ៉ាង។
ដោយលោកបានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ នៅឯរមណីដ្ឋានឯកជន Mar-a-Lago របស់លោក ក្នុងរដ្ឋហ្វ័ររីដាថា «យើងសង្ឃឹមថា នឹងមានថ្ងៃដែលឧបទ្វីបកូរ៉េទាំងមូល អាចរស់នៅជាមួយគ្នា ដោយសុខសន្តិភាព និងស្ថិរភាព»៕
មតិយោបល់