ព័ត៌មានជាតិ

Update៖ ក្មេងស្រីអាយុ១ខួប៦ខែ ត្រូវរថយន្តកាមរីឆ្លាម ថយកិនក្បាលបែកខួរស្លាប់!

ភ្នំពេញៈ ក្មេងស្រីអាយុ១ខួប៦ខែម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលរត់តាមបងប្រុសអាយុ៥ឆ្នាំទិញម្រេចឲ្យម្តាយធ្វើម្ហូប ក៏ត្រូវរថយន្តម៉ាកកាមរីឆ្លាមថយក្រោយកិនបែកក្បាលស្លាប់តែម្តង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ចំណុចមុខផ្ទះគ្មានលេខ ក្នុងភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ។

ក្មេងស្រីរងគ្រោះមានឈ្មោះ ពុទ្ធ លក្ខណា អាយុ១ខួប៦ខែ ជាកូនទី២ឪពុកឈ្មោះ ពុទ្ធ ប៊ុនថន អាយុ២៨ឆ្នាំ មុខរបរបើកឡាន នឹងម្តាយមានឈ្មោះ គង់ ស៊ីចាន់ អាយុ២៦ឆ្នាំ មានមុខរបរនៅផ្ទះ ក្រុមគ្រួសារនេះស្នាក់នៅក្បែរកន្លែងកើតហេតុ។

រថយន្តបង្កម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2Q-4513 អ្នកបើកមានឈ្មោះ សាន់ នី ភេទប្រុស អាយុ៣៣ឆ្នាំ មានមុខរបរ លក់ដូរ មានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចលិច ស្រុកកំពង់ត្រាចខេត្តកំពត ស្នាក់នៅភូមិកើតហេតុ។

ប្រភពព័ត៌មានពីម្តាយក្មេងស្រីរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបគាត់បានប្រើកូនប្រុសអាយុ៥ឆ្នាំម្នាក់ឲ្យទៅទិញម្រេចដោយមិនបានដឹងថាកូនស្រីអាយុ១ខួប៦ខែរត់ទៅតាមពីក្រោយទៅជាមួយបងវាទេដោយគាត់ជាម្តាយរវល់ធ្វើម្ហូប ក្រោយមកស្រាប់តែលឺកូនប្រុអាយុ៥ឆ្នាំស្រែកគាត់ស្មានថាឆ្កែខាំកូនប្រុសនោះ ស្រាប់តែគាត់ចេញទៅមើលបែរជាឃើញកូនស្រីអាយុ១ខួប៦ខែបែកខួរស្លាប់ទៅវិញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តខាងលើបើកតាមផ្លូវបេតុងក្នុងទិសដៅពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុមានរោងការទៅមុនអត់រួច ក៏បានរយែរថយន្តថយក្រោយ ដោយខ្វះការប្រុងប្រយ័ត្ន រថយន្តក៏បានកិនកុមារីរងគ្រោះ បណ្តាលឲ្យបែកខួរស្លាប់ភ្លាមៗតែម្តង។

ភ្លាមៗនោះម្ចាស់រថយន្តក៏បានចុះពីលើរថយន្តបីក្មេងស្រីនោះដើររកម្តាយក្មេងរងគ្រោះនិងបានប្រគល់ក្មេងនោះឲ្យម្តាយក្មេងរងគ្រោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះមកកន្លែងកើតហេតុធ្វើការវាស់វែងយករថយន្តនឹងអ្នកបើកបរទៅរក្សាទុកបណ្តោះអាសន្ននៅប៉ុស្តិ៍ច្រាំងចំរេះ២សិន រង់ចាំបញ្ជូនទៅការយាល័យចរារណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយទៅតាមច្បាប់នៅពេលក្រោយ។

ចំណែកឯសពក្មេងស្រីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់