ព័ត៌មានជាតិ

ផ្ទះសំណាក់យីហោ ហូលីដេ សង្ស័យថាជាកន្លែងផ្តល់ទីតាំងឲ្យក្រុមក្មេងស្ទាវប្រមូលផ្តុំគ្នាជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញៈ តាមប្រភពពីប្រជាពលរដ្ឋរស់នៅម្តុំផ្ទះសំណាក់ហូលីដេសែនសុខ បានដាក់ការសង្ស័យថាម្ចាស់ផ្ទះសំណាក់ខាងលើនេះ បានផ្តល់ទីតាំងជួលបន្ទប់ឲ្យក្រុមក្មេងស្ទាវៗទៅប្រមូលផ្តុំគ្នាសម្ងំជួញដូរនិងប្រើប្រាស់គ្រឿងញៀន ដែលជាហេតុធ្វើឲ្យពួកគាត់មានភ័យខ្លាចយ៉ាងខ្លាំងជាក់ស្តែងកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨នេះ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ បានចុះមកធ្វើការឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែផ្ទះសំណាក់នោះនិងបានទៅឆែកឆេរនៅក្នុងបន្ទប់លេខ១Aឃាត់ខ្លួនបានជនសង្ស័យ២នាក់និងដកហូតវត្ថុតាងមួយចំនួនដែលសមត្ថកិច្ចសង្ស័យថានៅមានក្រុមបក្ខពួកគេច្រើននាក់ទៀត។

ប៉ុន្តែអ្វីដែលធ្វើឲ្យប្រជាពលរដ្ឋកាន់តែឆ្ងល់ថែមទៀតនោះគឺនៅពេលដែលអ្នកសារព័ត៌មានចុះទៅផ្តិតយករូបភាពក្រុមជនសង្ស័យខាងលើ បែរជាសមត្ថកិច្ចខាងមន្ទីរប្រឆាំគ្រឿងញៀនដែលចុះបង្ក្រាបបែជាមិនឲ្យថតរូបក្រុមជនសង្ស័យនិងវត្ថុតាងទៅវិញដោយសម្អាងថានេះជានិតិវិធី។ ប៉ុន្តែបើតាមការប៉ាន់ស្មានរបស់ប្រជាពលរដ្ឋវិញសង្ស័យថាខ្លាចអាម៉ាស់មុខទៅវិញទេព្រោះថាកម្លាំងមន្ទីរប្រឆាំគ្រឿងញៀនមួយទាំងមូលបែរជាបង្ក្រាបបានជនសង្ស័យតែ២នាក់ ដកហូតថ្នាំញៀនបានតែមួយកូនកញ្ចប់និងសម្ភារសម្រាប់ជក់គ្រឿងមួយចំនួនតូចទៅវិញនេះមិនខ្មាស់គេទេអី?។

ប្រជាពលរដ្ឋដែលរស់តំបន់ខាងលើបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយមានវិធានចុះពិនិត្យទីតាំងផ្ទះសំណាក់យីហោ ហូលីដេសែនសុខនេះផង ដែលម្ចាស់ផ្ទះសំណាក់ខាងលើសង្ស័យជួលបន្ទប់ឲ្យក្រុមក្មេងស្ទាវទៅប្រមូលផ្តុំគ្នាជួញដូរនិងប្រើប្រាស់គ្រឿងញៀនយ៉ាងអានាធិបតេយ្យដែលធ្វើឲ្យពួកគាត់មានការភ័យខ្លាចយ៉ាងខ្លាំង។ ពួកគាត់បានលើកឡើងទៀតថាបើទោះបីជាម្ចាស់ផ្ទះសំណាក់ហូលីដេនេះបើកអាជីវកម្មមានច្បាប់ទំលាប់ត្រឹមត្រូវក៏ដោយចុះ ប៉ុន្តែមុននិងជួលបន្ទប់ឲ្យគេស្នាក់នៅក៏ត្រូវឲ្យអ្នកដែលមកជួលនោះយកអត្តសញ្ញាណប័ណ្ណមកជាមួយផង ចាំជួលឲ្យតែម្ចាស់ផ្ទះសំណាក់ខាងលើសង្ស័យមិនបានធ្វើតាមច្បាប់ដែលបានសុំនោះទេមើលទៅ គឺឲ្យតែបានលុយដាក់ហោប៉ៅគឺមិនខ្វល់ពីអ្នកណាទាំងអស់។ ទោះល្មើសនិងច្បាប់ក៏ដោយទើបពួកជួញដូរនិងប្រើប្រាស់គ្រឿញៀនទាំងនោះបានដៃនាំគ្នាមកជួលបន្ទប់ផ្ទះសំណាក់នេះស្នាក់បែបនេះ។

ដូច្នេះហើយពួកគាត់សូមសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធក៏ដូចជាអ្នកច្បាប់ជួយមានវិធានការចុះទៅពិនិត្យផ្ទះសំណាក់ខាងលើនេះផងកុំឲ្យប្រព្រឹតល្មើសច្បាប់តទៅទៀត៕

មតិយោបល់