ក្រុមតោខៀវ Chelsea នៅមិនទាន់អស់សង្ឃឹម ក្នុងការលេង Champion League ឆ្នាំក្រោយឡើយ ដរាបណា ការប្រកួត Premier League នៅមិនទាន់ចប់ជាស្ថាពរនោះ។
បន្ទាប់ពីប្រកួតឈ្នះ ក្រុម Burney ២-១ យប់មិញនេះ បានធ្វើឲ្យក្រុមតោខៀវ Chelsea បន្តក្តីសង្ឃឹម ក្នុងការមានវត្តមាន នាពានរង្វាន់កំពូលអឺរ៉ុប UEFA Champion League រដូវកាលក្រោយទៀត។ Chelsea មួយរយៈចុងក្រោយនេះ ហាក់លេងធ្លាក់ទម្រថ់យ៉ាងខ្លាំង ជាហេតុធ្វើឲ្យពួកគេ របូតតំណងតាំងពីលេខ៣ ធ្លាក់រហូតដល់លេខ៥ ក្នុងតារាង Premier League ។
យ៉ាងណាវិញ វាមិនទាន់បញ្ចប់ឡើយ សម្រាប់ក្រុមជើងឯកចាស់មួយនេះ ក្នុងការដណ្តើមយកកៅអី ពានអឺរ៉ុបឆ្នាំក្រោយនោះ ព្រោះថាគម្លាតពិន្ទុរបស់ Chelsea ប្រកៀកប្រកិតគ្នា ជាមួយក្រុមលេខ៣ និងលេខ៤ ក្នុងតារាងនៅឡើយទេ។ ជាក់ស្តែងណាស់ Chelsea គិតត្រឹមសប្តាហ៍ទី៣៤ នេះ មាន៦៣ពិន្ទុក្នុងដៃ ខណៈក្រុម Tottenham មាន ៦៨ពិន្ទុ និង Livepool មាន ៧០ពិន្ទុក្នុងដៃ ចំណែកក្រុមតាមពីក្រោយ Arsenal វិញមានត្រឹម ៥៤ពិន្ទុប៉ុណ្ណោះ។
ដូច្នេះហើយ នៅសល់ ៤ប្រកួតចុងក្រោយនេះ នឹងក្លយាយជាសមរភូមិតានតឹងរវាងក្រុមកំពូលៗ នៅអង់គ្លេស ដើម្បីដណ្តើមយកកៅអី Chmpion League ហើយ ខណៈក្រុម Manchester City និង Manchester United កក់កៅអីស្រាប់ រង់ចាំក្រុម២ផ្សេងទៀត ដែលប្រកួតប្រជែងគ្នា មាន Liverpool, Tottenham និង Chelsea ។
https://www.youtube.com/watch?v=ZqksFj6EZgY
មតិយោបល់