ភ្នំពេញ: កម្លាំងនៃអធិការខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពងទឹក បានធ្វើការបង្ក្រាបបានជនសង្ស័យជួញដូរថ្នាំញៀន៣នាក់ ដោយដកហូតបានថ្នាំក្រាមសថ្លា២កញ្ចប់ធំ ៨កញ្ចប់តូច។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ។
ជនសង្ស័យទាំងបីនាក់៖ ទី១.ឈ្មោះ ជឿន ពុធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិព្រៃកីខ សង្កាត់ពងទឹកខណ្ឌដង្កោ ទី២.ឈ្មោះ ផេង បាឡេង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើចំការស្នាក់នៅភូមិជាមួយគ្នា និងទី៣.ឈ្មោះ នួន ជឿន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិជាមួយគ្នា។
តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា មុននិងធ្វើការចុះបង្ក្រាបជនសង្ស័យទាំង៣នាក់នេះ កម្លាំងសមត្ថកិច្ច បានចុះធ្វើការស៊ើបអង្កេត ក៏ប្រទះឃើញជនសង្ស័យ កំពុងធ្វើការចែកចាយនូវសារធាតុញៀន នៅក្នុងផ្ទះ ទើបសមត្ថកិច្ចចាប់ឃាត់ខ្លួន យកមកសួរនាំនៅប៉ុស្តិ័នគរបាលពងទឹក។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ទាំង៣នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាចែកឆាយថ្នាំញៀនពិតប្រកដមែន ហើយថ្នាំទាំងនេះ ពួកគេបានទិញមកពីភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕
មតិយោបល់