ព័ត៌មានសុខភាព

ដឹងការពិតហើយ! ខំដុសធ្មេញយ៉ាងណាក៏នៅតែមិនបាត់ស្អុយ តាមពិតមកពីមូលហេតុមួយនេះសោះ

ជាទូទៅ មនុស្សភាគច្រើនតែងតែមានទម្លាប់ដុសសម្អាតធ្មេញមួយថ្ងៃពីរដង ប៉ុន្តែវាមិនទាន់គ្រាប់គ្រាន់ ដើម្បីធ្វើឲ្យធ្មេញមានសុខភាពល្អឡើយ។ ដោយសារតែមនុស្សទាំងនោះភ្លេចគិតថា អណ្តោត ជាកន្លែងដែលផ្ទុកបាក់តេរីបង្កគ្រោះថ្នាក់ ហើយកម្រមានអ្នកសម្អាតដូចជាធ្មេញនោះទេ។

អ្នកឯកទេសសុខភាពមាត់ធ្មេញ បានណែនាំថា ដើម្បីឲ្យខ្យល់ដង្ហើស្រស់ថ្លា គ្មានក្លិន និងមានសុខភាពល្អ ចាំបាច់ត្រូវធ្វើការសំអាតអណ្តោតផង នៅពេលដុសធ្មេញ។ នៅពេលដែលយើងទទួលទានអាហារ ឬភេសជ្ជ:ផ្សេងៗ កាកសំណល់មិនត្រឹមតែនៅជាប់តាមជើងធ្មេញនោះទេ សូម្បីតែអណ្តោតក៏ដូចគ្នាដែរ ហើយកាកសំណល់ដែលមិនបានសម្អាតទាំងនេះ នឹងក្លាយជាទីទីជំរកដ៏ល្អបំផុតសម្រាប់ពពួកបាក់តេរី។

ប្រសិនបើអ្នកមិនបានសម្អាតអណ្តោតចេញទេ អាចបង្កឲ្យមានបញ្ហាដង្ហើមអាក្រក់ បាត់បង់រស់ជាតិ ធ្វើឲ្យធ្មេញគ្មានសុខភាពល្អ និងឆ្លងមេរោគផ្សិតជាដើម។

ដូច្នេះ អ្នកត្រូវព្យាយាមធ្វើការសម្អាតអណ្តោតយ៉ាងហោចណាស់ ម្តងក្នុងមួយថ្ងៃ ប៉ុន្តែត្រូវលាងសម្អាតថ្នមៗកុំឲ្យដាច់រលាត់ភ្នាស់ខាងលើនៃផ្ទៃអណ្តោតឲ្យសោះ ព្រោះវាអាចបង្កឲ្យអ្នកលែងដឹងរស់ជាតិ។

ទន្ទឹមនឹងនេះផងដែរ ប្រសិនបើអ្នកអនុវត្តអនាម័យអណ្តោតរាល់ថ្ងៃ ហើយនៅតែមានដង្ហើមមិនល្អទៀត គួរតែទៅជួបជាមួយគ្រូពេទ្យជាបន្ទាន់ ព្រោះអ្នកអាចកំពុងតែមានបញ្ហាសុខភាពធ្ងន់ធ្ងរ៕

ដកស្រង់ពី​​​​៖ soha

មតិយោបល់