កំពូលខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ Cristiano Ronaldo ពិតជាមិនធម្មតាឡើយ មិនត្រឹមតែធ្វើឲ្យមានការភ្ញាក់ផ្អើល ក្នុងការលោតបកក្រោយបានខ្ពស់នោះទេ បើនិយាយពីការលោតតែតបាល់របស់កីឡាកររូបនេះវិញ គឺចង់ខ្ពស់ជាងការលោតចាប់បាល់របស់អ្នកចាំទីទៅទៀត។
បើទោះបីជាមានវ័យរាងជ្រេបន្តិចមែន តែទេពកោសល្យរបស់ ខ្សែប្រយុទ្ធអន្តរជាតិ ពរទុយហ្គាល់ Cristiano Ronaldo នៅតែល្អ និងមិនទាន់មានកីឡាកររូបណាអាចធ្វើបានដូចឡើយ។ ជាក់ស្តែងណាស់ រូបថតដែលថតបាន ក្នងជំនួបជាមួយក្រុម Athletico Bilbao នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា Ronaldo លោតចង់ខ្ពស់ជាងការលោតចាប់បាល់របស់អ្នកចាំទី Kepa Arrizabalaga ទៅទៀត។ ខ្សែប្រយុទ្ធមុតស្រួចរូបនេះ អាចលោតបានដល់ទៅ ២,៨៧ ម៉ែត្រ ពោលគឺអាចលោតហើបពីដីបាន ១ម៉ែត្រ តាមអ្វីដែលគេអាចធ្វើបាននាពេលកន្លងមក។
ការលោតខ្ពស់បែបនេះហើយ ជាហេតុអំណោយផងយ៉ាងល្អ សម្រាប់ Cristiano Ronaldo ក្នុងការក្លាយជាកីឡាករដែលតែតបញ្ចូលទីច្រើនជាងគេបំផុត ក្នុងពិភពលោក នាពេលបច្ចុប្បន្ននេះ។



https://www.youtube.com/watch?v=5llnNENVntU
មតិយោបល់