ព័ត៌មានជាតិ

រដ្ឋមន្រ្តីកសិកម្មស្នើឲ្យ​មន្រ្តីក្រោមឱវាទអនុវត្តការងារបម្រើពលរដ្ឋ

ភ្នំពេញៈ រដមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទស្នើឲ្យមន្រ្តីក្រោមឱវាទាំងអស់យកចិត្តទុកដាក់ អនុវត្តការងារជាក្រុមដោយលើកកម្ពស់សមត្ថភាពមន្ត្រីក្នុងកិច្ចការពារដំណាំ សុវត្ថិភាពផលិតផលកសិកម្ម ពង្រឹងការងារភូតគាមអនាម័យ ស្របតាមនីតិវិធីនិងនិយាមក្នុងតំបន់ និងអន្តរជាតិ ដើម្បីទាក់ទាញបាននូវជំនឿចិត្តអ្នកបញ្ជាទិញ ព្រមទាំងឈានទៅរៀបចំជា អ៊ី-វិញ្ញាបនបត្រ ដោយបង្កើនការយកចិត្តទុកដាក់គ្រប់គ្រងដីកសិកម្ម ចុះធ្វើការវាយតម្លៃដីជាក់ស្តែង នៅតាមតំបន់នីមួយៗ លើសមាសភាគជីជាតិដី ដើម្បីណែនាំការប្រើប្រាស់ជីបានត្រឹមត្រូវស្របតាមមុខដំណាំនីមួយៗ កាត់បន្ថយបាននូវថ្លៃដើមក្នុងផលិតកម្មដំណាំ របស់កសិករពិសេសបង្កើនការគ្រប់គ្រង ផ្តល់សេវា និងផ្តល់ពូជស្រូវសុទ្ធល្អដល់ប្រជាកសិករ ដោយសហការជាមួយដៃគូពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ក្នុងការងារនេះនិងត្រូវស្រាវជ្រាវពូជរុក្ខជាតិហូបផ្លែ និងរុក្ខជាតិលម្អ ដោយសហការជាមួយអ្នកវិនិយោគទុន ដើម្បីចែកជូនប្រជាកសិករ តាមរយៈការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា និងជំរុញអនុវត្តសកម្មភាពនានា ដើម្បីប្រជាជនក្នុងប្រទេសជាតិ។

ការផ្តាំផ្ញើនេះ បានធ្វើឡើង នៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងលកាន់តំណែងប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម អគ្គលេខាធិការរងក្រសួង និងមន្ត្រីជាថ្នាក់ដឹកនាំអង្គភាពមួយចំនួនទៀត នាថ្ងៃទី១ វិច្ឆិកាឆ្នាំ២០១៦នេះ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ លើកឡើងថា ការតែងតាំងតំណែងមន្ត្រីរាជការនៅពេលនេះ គឺជាដំណើរប្រព្រឹត្តិជាធម្មតានៃការគ្រប់គ្រង និងដឹកនាំរបស់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ស្របទៅតាមតម្រូវការចាំបាច់នៃកំណែទម្រង់ស្ថាប័ន ការរីកចម្រើននៃសមត្ថភាពមន្ត្រីរាជការបន្តវេន និងការរីកចម្រើននៃសេដ្ឋកិច្ច ទៅតាមដំណាក់កាលនិមួយៗ។

លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា “ស្នូលយុទ្ធសាស្ត្រនៃយុទ្ធសាស្ត្រចតុកោណ ក៏ដូចជាកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើវិស័យកសិកម្ម ព្រមទាំងចែករំលែក និងណែនាំនូវចំណុចមួយចំនួនសម្រាប់មន្ត្រីជាថ្នាក់ដឹកនាំត្រូវប្រកាន់យកដើម្បីជាថ្នាក់ដឹកនាំល្អ ជាមន្ត្រីល្អ ជាគំរូនៃមន្ត្រីថ្នាក់ក្រោម រួមមានៈ គោរពស្រលាញ់ប្រជាពលរដ្ឋ និងមន្ត្រីរាជការក្រោមឱវាទ ចេះរំលឹកដាស់តឿនគ្នា កែលំអ និងហ៊ានទទួលខុសត្រូវ ពេញចិត្តបម្រើប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គោរព និងស្មោះត្រង់អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល មានគំនិតច្នៃប្រឌិត ពុះពារហ៊ានប្រឈមនឹងបញ្ហា រក្សាបានសាមគ្គីភាពផ្ទៃក្នុងខ្ពស់ ចេះយល់សុខទុក្ខមន្ត្រីថ្នាក់ក្រោមដោយផ្តល់យុត្តិធ៌ម និងកិត្តិយស ការលើកទឹកចិត្ត និងផ្តល់រង្វាន់ដោយភាពសុក្រិតនិងប្រកាន់ខ្ជាប់គោលការណ៍សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ និងត្រូវចេះរកការងារឲ្យមន្ត្រីធ្វើ មិនលាបព៌ណគ្នា ហើយនិងធ្វើជាខ្នងបង្អែកឲ្យឈ្មួញខិលខូច ឬបក្ខពួកខ្លួន”៕

photo_2016-11-01_14-49-51photo_2016-11-01_14-49-48photo_2016-11-01_14-49-49photo_2016-11-01_14-49-51-2

មតិយោបល់