ឬសដូងបាត គឺជាជំងឺមួយប្រភេទដែលកើតមានឡើងដោយសន្សឹមៗទំរាំតែវិវត្តឡើងមានរយៈពេលរាប់ឆ្នាំឯណោះ ក៏ប៉ុន្តែមនុស្សភាគច្រើនមិនសូវរវីរវល់នោះទេ លុះត្រាតែអាការៈរោគមានសភាពធ្ងន់ធ្ងរទើបរកវិធីព្យាបាល។ ជាពិសេសចំពោះអ្នកដែលមានទម្លាប់អង្គុយយូរ ឧស្សាហ៍ទល់លាមក និងមិនសូវទទួលទានអាហារសម្បូរជាតិសរសៃ អាចប្រឈមនឹងជំងឺ ឬសដូងបាត ខ្ពស់បំផុត។

តែទោះជាយ៉ាងណាក៏ដោយ ខ្ទឹមស អាចព្យាបាលជំងឺឬសដូងបាត បាន ព្រោះវាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក រួមទាំងមានសមត្ថភាពកម្ចាត់ការឆ្លងមេរោគនៅក្នុងសរសៃឈាមវែ់នផងដែរ។
របៀបប្រើខ្ទឹមស
១.លាយទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ ខ្ទឹមសចិញ្ច្រាំ ២០ក្រាម និងទឹកដោះគោស្រស់ ៥០មីលីលីត្រ។
២.យកល្បាយនេះទៅដាំឲ្យពុះ រួចបន្តរំងាស់រហូតល្បាយឡើងខាប់ៗ ទើបលើកចុះ។
៣.ទុកឲ្យត្រជាក់ បន្ទាប់មកលាបនៅលើតំបន់ ឬសដូងបាត រៀងរាល់មុនពេលចូលគេង។
៤.អ្នកមិនចាំបាច់លាងសម្អាតចេញនោះទេ ហើយត្រូវព្យាយាមអនុវត្តរហូតទាល់តែជំងឺជាសះស្បើយ៕
ដកស្រង់ពី៖ brightside
មតិយោបល់