ព័ត៌មានជាតិ

ចង់បោកខ្មែរមិនងាយទេ ទីបំផុតគុក!

ស្វាយរៀងៈ ជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ ក្រោយពីធ្វើសកម្មភាពឆបោកអ្នកភូមិ យកលុយដុល្លារក្លែងក្លាយមកបន្លំទិញក្របី។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

ជនសង្ស័យមានឈ្មោះ លី ហ្វៀងខាង អាយុ៥២ឆ្នាំ ជនជាតិវៀតណាម មានលំនៅភូមិ ឡុងហ៊ឹង ឃុំឡុងធឹង ស្រុកប៊េនកូវ ខេត្តតៃនិញ ប្រទេសវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាពយកលុយដុល្លារក្លែងក្លាយ ទៅទិញគោ ក្របី អ្នកភូមិ បានសម្រេច១ក្បាល លុះក្រោយមកម្ចាស់ក្របីដឹងថាចាញ់បោកគេ ក៏រាយការណ៍ជូនសមត្ថកិច្ច និងធ្វើជាល្បិចហៅជនសង្ស័យឲ្យមកទិញក្របី១ក្បាលទៀត លុះជនសង្ស័យមកដល់ក៏ឃាត់ខ្លួនតែម្តង ដកហូតប្រាក់ដុល្លារចំនួន ២០០ដុល្លារទៀតសុទ្ធតែលុយក្លែងក្លាយ ៕

មតិយោបល់