ភ្នំពេញៈ បុរសជនជាតិអាមេរិកាំងម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងផ្ទះសំណាក់យីហោ គីយ៉ុ ដោយសារតែជំងឺគាំងបេះដូង ក្រោយពីបុគ្គលិកមិនឃើញចេញក្រៅនិងឡើងបើកទ្វារចូលទៅមើលទើងដឹងថាស្លាប់បាត់ទៅហើយ និង រាយ ការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចឲ្យដឹងនោះ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០ ព្រឹក ថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់យីហោ គីយ៉ុ ផ្លូវលេខ ៣១០ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ឱ្យដឹងថា បុរសជនជាតិអាមេរិកាំងរងគ្រោះមានឈ្មោះ CHAGNON ROSS WESTCOTT អាយុ ២៩ឆ្នាំ មុខរបរជាភ្ញៀវទេសចរណ៍។ មុនពេលកើតហេតុ ដោយមិនបានឃើញបុរសជាជនជាតិអាមេរិកាំងរងគ្រោះចេញ មកក្រៅនោះ ក្រុមបុគ្គលិកក៏បានឡើងទៅមើល ក៏ស្រាប់តែបានឃើញរូបគេដេកស្លាប់នៅលើគេបាត់ទៅហើយ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង និង រាយការណ៍ប្រាប់កម្លាំងមានសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកមើល។
ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចក៏បានចុះមកដល់ផ្ទះសំណាក់កើតហេតុខាងលើនិងធ្វើកោសល្យវិច័យទៅលើសាកសពបុរសជនជាតិអាមរិកកាំងខាងលើឃើញថា រូបគាត់ស្លាប់ដោយសារតែជំងឺគាំងបេះដូង និង បញ្ជូនយកទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាព ខ្មែរ សូវៀត ដើម្បរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕
មតិយោបល់