ព័ត៌មានជាតិ

ចូលលួចក្របីគេពេលយប់ ព្រឹកឡើងជាប់ខ្នោះ!

កោះកុង: កាលពីព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០១៨ សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីម្ចាស់ក្របីឈ្មោះ ស៊ឹម កុលាប ភេទស្រី អាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ ទីលំនៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ពាក់ព័ន្ធករណីមានចោរលួចក្របី នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមភូមិន្ទខេត្តកោះកុង។

ជនសង្ស័យឈ្មោះ ហង្ស វិជ្ជរ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ ជាងបិតស្កុតម៉ូតូ មានស្រុកកំណើតនៅឃុំតានី ស្រុកអង្គជ័យ ខេត្តកំពត ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួន៕

មតិយោបល់