កណ្តាលៈ កាលវេលាម៉ោង ៤ និង៤៥នាទីរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣២-៣៣
ចំណុចភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។
តាមសមត្ថកិច្ច បានឱ្យដឹងថា នៅមុនកើតហេតុខាងលើនេះ មានរថយន្តម៉ាក MASDA ពណ៌ស ប្រភេទដឹកទំនិញធុនតូច ពាក់ស្លាកលេខ ភ្នំពេញ 2AZ-9795 អ្នកបើកបរ (រត់គេចខ្លួន) ធ្វើដំណើរពីភ្នំពេញ ទៅអ្នកលឿង មកដល់ចំណុចកើតហេតុ បានបត់ឆ្លងថ្នល់មកខាងឆ្វេង ស្រាប់តែម៉ូតូ០១ គ្រឿង ម៉ាក HONDA DREAM ១២៥ ស៊េរី២០១៩ ពណ៌ខ្មៅ ប្រភេទស្រី ពាក់ស្លាកលេខ ភ្នំពេញ 1HL- 4101 បើកបរដោយ ឈ្មោះ ឡាយ តក់ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិផ្លាំង ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ធ្វើដំណើរស្របគ្នាបុករថយន្តចំពេញទំហឹង បណ្តាលឲ្យរងរបួសស្រាលអ្នកបើកម៉ូតូឈ្មោះឡាយ តក់ ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យ ។
សម្ភារៈខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង ត្រូវបានយកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋាននគរបាល ស្រុកកៀនស្វាយ៕
មតិយោបល់