សៀមរាបៈ កាលពីវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ មានករណីបាក់អាគារស៊ុបនាគ កំពុងជួសជុល ក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដ្គំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យមនុស្ស៥នាក់របួស ។
ក្នុងនោះរួមមាន៖
១.ឈ្មោះ ម៉ុត រី ភេទប្រុស អាយុ១៨ឆ្នាំ រងរបួសលើភ្នែកឆ្វេង និង ជើងឆ្វេង
២.ឈ្មោះ ឌី ស្នា ភេទប្រុស អាយុ២៧ឆ្នាំ រងរបួសត្រង់មាត់តិចតួច
៣.ឈ្មោះ សល់ សេក ភេទប្រុស អាយុ២៧ឆ្នាំ របួសបែកចិញ្ចើមស្តាំ
៤. ឈ្មោះ មឺ មេត ភេទប្រុស អាយុ៣០ឆ្នាំ របួសបែកក្បាល និង ជង្គង់ឆ្វេង
៥.ឈ្មោះ ឃុំ ពេជ្រ ភេទប្រុស អាយុ១៦ឆ្នាំ មិនទាន់យកបាន
អ្នកទាំង៥នាក់ខាងលើ រស់នៅភូមិធ្វាស ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប។
ក្រោយពីសាកសួរអ្នកទាំង៤នាក់ខាងលើជាបឋម អ្នកដេកយាមការដ្ឋានមានតែ៥នាក់ខាងលើនេះឯង៕
មតិយោបល់