ព័ត៌មានជាតិ

លទ្ធផលបើកលឿន! រថយន្តកូរ៉េ បុកទ្រូងផ្លូវបណ្តាលឲ្យរងរបួសម្នាក់

ភ្នំពេញៈ រថយន្តកូរ៉េមួយគ្រឿង បើកបោះពួយយ៉ាងលឿន រួចក៏បានបួងចង្កូតទៅខាងឆ្វេង ទៅបុកនឹងក្បាលព្រួញចែកទ្រូងផ្លូវបណ្តាលឲ្យបាក់រងការខូចខាត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤និង៥០នាទីទៀបភ្លឺ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចជិតនិងក្រសួងមហាផ្ទៃ តាមបណ្តោយផ្លូវ៤៦០ កែងផ្លូវនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស២នាក់ បើកបររថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ជាប្រភេទរថយន្តកូរ៉េមួយតោន ពាក់ស្លាកលេខ ភ្នំពេញ 2AP-6014 ដោយធ្វើដំណើរតាមបណ្តោយផ្លូវ៤៦៦ ក្នុងទិសដៅពីលិចទៅកើតនិងក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកើតហេតុរថយន្តបង្កខាងលើក៏បានបួងចង្កូតបត់ឆ្វេងទៅផ្លូវនរោត្តម រួចក៏ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់។ ចំណែកឯរថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។ រីឯបុរសទាំងពីរគឺមានម្នាក់រងរបួសស្រាល បន្ទាប់មកបុរសទាំង២នាក់បានលើជិះម៉ូតូកង់ចេញពីកន្លែងកើតហេតុបាត់ស្រមោល។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់