ព័ត៌មានជាតិ

រថយន្តម៉ាក STERLING ពន្លះម៉ូតូគុបមូលលាន់ដូចរន្ទះ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

កំពង់ស្ពឺ: កាលពីវេលាម៉ោង១២និង០៥នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៦៧ -៦៨ ភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់។

សមត្ថកិច្ចបានបញ្ជាក់ថា ករណីនេះកើតឡើងរវាងរថយន្ត១គ្រឿងម៉ាក STERLING ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 3D-2032 សឺម៉ីរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 4A-0400 បើកបរមកពីទិសខាងលិចទៅទិសខាងកើត អ្នកបើកបរមិនស្គាល់ឈ្មោះ ដល់ចំនុចខាងលើបានកៀរម៉ូតូ១ងគ្រឿម៉ាកហុងដា គុបមូល៥០ ពណ៌ខៀវ គ្មានស្លាកលេខ គ្មានបំពាក់កញ្ចក់ មើលក្រោយមិនពាក់មួកសុវត្ថិភាព អ្នកបើកបរមិនស្គាល់ឈ្មោះក្នុងទិសដៅស្របទិសគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ហើយត្រូវបានរថយន្តសង្រ្គោះពេទ្យស្រុកភ្នំស្រួចដឹកទៅសង្រ្គោះ។

ក្រោយកើតហេតុរថយន្តបង្កបានបើករត់មកដល់ចំណុចគីឡូម៉ែត៥៩-៦០ ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំមហាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ចំណែក អ្នកបើកបរបានឈប់រថយន្តចុះរត់គេចខ្លួនបាត់ ម៉ូតូខូចខាតស្រាល ត្រូវបានសមត្ថកិច្ចវាស់វែង យកវត្ថុតាងទាំង២យកមករក្សាទុកនៅអធិការដ្ឋាននគបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនិតិវិធីច្បាប់បន្តទៀត៕

មតិយោបល់