Post News Media ព័ត៌មានសុខភាព សញ្ញាគ្រោះថ្ន...

សញ្ញាគ្រោះថ្នាក់៤ចំណុច បើកើតមានអំឡុងពេលមានផ្ទៃពោះត្រីមាសដំបូងសូមប្រយ័ត្ន

គ្រាន់តែចាប់ផ្តើមមានផ្ទៃពោះភ្លាម ទាំងអារម្មណ៍ និងរាងកាយរបស់មនុស្សស្រីចាប់ផ្តើមផ្លាស់ប្តូរភ្លាម ក៏ព្រោះការប្រែប្រួលនៃកម្រិតអ័រម៉ូននៅក្នុងរាងកាយ។ ប៉ុន្តែទន្ទឹមនឹងការប្រែប្រួលនេះ អ្នកក៏ត្រូវមានការប្រុងប្រយ័ត្នចំពោះរោគសញ្ញាមួយចំនួនផងដែរ ព្រោះវាអាចបង្កឲ្យមានគ្រោះថ្នាក់។

១.ហូរឈាមតាមទ្វារមាស
នៅពេលមានផ្ទៃពោះ ស្ត្រីជៀសមិនផុតពីការហូរឈាមតាមទ្វារមាសបន្តិចបន្តួចនោះទេ ប៉ុន្តែក្នុងករណីដែលអាការហូរឈាមមានសភាពធ្ងន់ធ្ងរ អាចជាសញ្ញារលូតកូន ឬការមានផ្ទៃពោះក្រៅស្បូន។

២.ឈឺចុកចាប់ក្នុងពោះ
ជាធម្មតា ប្រសិនបើយើងទទួលទានចំណីខុសវាអាចបង្កឲ្យមានការឈឺចាប់ក្នុងពោះ ហើយរាកថែមទៀត។ ប៉ុន្តែក្នុងករណីការឈឺចាប់ខ្លាំង ហើយស្ថិតនៅផ្នែកខាងក្រោមនៃពោះ វាក៏សញ្ញានៃការរលូតកូនដែរ។

៣.គ្រុនក្តៅខ្លាំង
អាការគ្រុនក្តៅខ្លាំង គឺជាសញ្ញានៃការឆ្លងមេរោគ ដែលអាចជំរាមកំហែងដល់ការលូតលាស់ របស់ទារកនៅក្នុងផ្ទៃ។ ក្នុងស្ថានភាពបែបនេះកុមារ កើតមកអាចជួបប្រទះនឹងបញ្ហាកើតមិនគ្រប់គីឡូ ហើយប្រព័ន្ធភាពស៊ាំទន់ខ្សោយងាយនឹងទទួលរងនូវជំងឺផ្សេងៗ។

៤.ហូរទឹករំអិលចេញពីទ្វារមាស
នេះគឺជារោគសញ្ញាមួយនៃការឆ្លងមេរោគផ្សិត ឬបាក់តេរី ដែលអាចគំរាមកំហែងខ្លាំងដល់សុខមាភាព និងជីវិតរបស់ទារក។ ក្នុងករណីខ្លះ ការឆ្លងមេរោគនេះអាចធ្វើឲ្យរលូត ឬខូចអវយវ:មួយចំនួននៅពេលទារកកើតមក៕

សូមទស្សនាវីដេអូខាងក្រោម៖

ដកស្រង់ពី៖ pregnancyvideo