ភ្នំពេញៈ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦នេះ សភាស៊ើបសួរសាលាឧទ្ធរណ៍បើកសវនាការ លើសំណុំរឿង ប្តឹងសុំមោឃភាពនីតិវិធី ACU របស់មន្ត្រីអង្គការអាដហុក៤នាក់។
ជនជាប់ចោទរួមមានលោកស្រី លឹម មុនី លោក នី សុខា លោក ណៃ វ៉ង់ដា និងលោក យី សុខសាន្ត ត្រូវជាប់ចោទពីបទ សូកប៉ាន់សាក្សី ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែមីនា និងខែមេសា ឆ្នាំ២០១៦ យោងតាមមាត្រា៥៤៨ ក្រមព្រហ្មទណ្ឌ និងត្រូវបានលោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦កន្លងទៅ៕
https://youtu.be/jDtokPcw7-k
មតិយោបល់