មណ្ឌលគិរីៈ នៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានករណីបុរសម្នាក់ឆក់ចរន្តអគ្គិសនីបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ជនរងគ្រោះមានឈ្មោះ ស៊ុន រិទ្ធសា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបជាងចម្លាក់(នៅលីវ) មានស្រុកកំណើត ភូមិការបាស់ ឃុំឈើទុំស្រុកគគរ ខេត្តពោធិ៍សាត់។ ឪពុកឈ្មោះ អ៊ុង ផារិទ្ធ អាយុ៥៦ឆ្នាំ និងម្តាយឈ្មោះ វ៉ាន់ ដាល អាយុ៣៥ឆ្នាំ។
ជនរងគ្រោះស្នាក់នៅបណ្តោះអាសន្នភូមិឃុំកើតហេតុខាងលើ តាមការស្រាវជ្រាវនិងពិត្យរបស់សមត្ថកិច្ចយើង ជនរងគ្រោះពិតជាស្លាប់ដោយសាឆក់ចរន្តអគ្គិសនីពិតប្រាកដមែន៕
មតិយោបល់