ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់!

ភ្នំពេញៈ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងស្លាប់ម្នាក់របួសធ្ងន់ម្នាក់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចមុខ ដេប៉ូតេលាពញាពន់ លើផ្លូវលេខ១៥១ ភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DH-0582 បើកបរដោយឈ្មោះ កែវ មុន្នី ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ(របួសធ្ងន់)។
និងម៉ូតូមួយគ្រឿងទៀតម៉ាក SUZUKI NEX ពណ៌ត្រួយចេក ពាក់ស្លាកលេខ ព្រៃវែង1M-4739 បើកបរដោយឈ្មោះ ផ្លោក រ៉ា ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅខេត្តកំពង់ចាម(ស្លាប់)។

សមត្ថកិច្ចឲ្យដឹងថានៅមុនពេលកើតហេតុម៉ូតូHonda scoopyខាងលើបើកក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកsuzuki nexខាងលើខណៈបើកបញ្ច្រាសគ្នាក្នុងទិសដៅពីកើតទៅលិច បណ្តាលខូចខាតម៉ូតូធ្ងន់២គ្រឿងមនុស្សរបួសធ្ងន់ម្នាក់និងស្លាប់ម្នាក់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប្រគល់ម៉ូតូទាំង២គ្រឿងជូន កម្លាំងជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូគោករាជធានីភ្នំពេញដើម្បីដោះស្រាយតាមច្បាប់នៅពេលក្រោយ៕

មតិយោបល់