ភ្នំពេញៈ បុរសម្នាក់បើករថយន្ត លុចស៊ីស៤៧០មួយគ្រឿង បានបុកម៉ូតូណៃហ៊ត បណ្តាលឲ្យជនរងគ្រោះដួល និងរងរបួសបាក់ធ្មេញ រួចព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចល្បាតកាក់ជាប់។
ហេតុការណ៏នេះ កើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ (មុខJetContiener) ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុបុរសម្នាក់ បើករថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌សមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2L-4438 បើកក្នុងល្បឿនលឿន ទៅបុកម៉ូតូណៃហ៊ត ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ1M-5523 បណ្តាលឲ្យភាគីខាងម៉ូតូដួលរងរបួស រួចរថយន្តព្យាយាមបើករត់គេចពីកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចឃាត់បាន នៅក្រោយ Mango ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ក៏បានមកដល់កន្លែង ហើយឲ្យធ្វើការដោះស្រាយគ្នា ដោយខាងជនរងគ្រោះទារសំណង៥០០ ដុល្លារ តែជនបង្កព្រមសងចំនួនតែ៣០០ដុល្លារប៉ុណ្ណោះ ហើយជនរងគ្រោះក៏ព្រមទទួលយក ដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕
មតិយោបល់