ភ្នំពេញៈ ជនជាតិចិនម្នាក់បានបង្ហោះដ្រូន នៅក្បែរវិមានឯករាជ្យហើយ បានហោះនៅតំបន់ហាមឃាត់ ក៏ត្រូវបានសមត្ថកិច្ចឃើញ ទើបតាមរកអ្នកបង្ហោះយកមកប៉ុស្តិ៏ដើម្បីសាកសួរ ។
ហេតុការណ៏នេះ បានកើតឡើងកាលពីវេលាម៉ោង ០៩និង៣០នាទីយប់ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ សុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុជនជាតិចិនម្នាក់ បានមកអង្គុយលើសួនក្បែររូបសំណាក់ព្រះបរមរតនកោដ្ឋ ហើយបានបង្ហោះដ្រូន ទៅលើវិមានឯករាជ្យ ហើយបន្តហោះទៅលើផ្ទះនាយករដ្ឋមន្ត្រីទៀត និងតំបន់ហាមឃាត់មួយចំនួនទៀត ទើបកងអង្គរក្សយាមនៅក្បែនោះឃើញ បានរាយការណ៏មកសម្ថកិច្ចឲ្យតាមរកមើលអ្នកបង្ហោះ ហើយនៅពេលរកឃើញអ្នកបង្ហោះ ក៏បញ្ជាឲ្យទម្លាក់ដ្រូនចុះវិញ រួចនាំខ្លួន និងដ្រូនយកមកប៉ុស្តិ៏នគរបាលចតុមុខ ដើម្បីមកសាកសួរ ។
ក្រោយពីធ្វើការសាកសួរនាំ ជនជាតិចិនវ័យប្រហែលជា២០ឆ្នាំជាងនោះ ក៏បាននិយាយថា ខ្លួនមិនបានដឹងថា កន្លែងនឹងគេហាមឃាត់ទេ ខ្លួនគ្រាន់តែបង្ហោះមើលទិដ្ឋភាពនៅជុំវិញវិមានឯករាជ្យកម្សាន្តលេងតែប៉ុណ្ណោះ សមត្ថកិច្ចមូលដ្ឋាន ក៏បានទាក់ទងទៅខាងសមត្ថកិច្ចជំនាញខាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ឲ្យមកនាំខ្លួនជនជាតិចិន យកទៅសាកសួរនាំបន្តទៀត៕
មតិយោបល់