បាត់ដំបងៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ មានករណីភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត ផ្ទះប្រជាពលរដ្ឋចំនួន ៣៣៩ខ្នង និងមានមនុស្សរងរបួសធ្ងន់ស្រាល ស្ថិតនៅក្នុងស្រុកថ្មគោល ស្រុករុក្ខគិរី ក្រុងបាត់ដំបង និងស្រុកសង្កែ ខេត្តបាត់ដំបង ក្នុងនោះមានសាលារៀន ៣ខ្នង និងវត្ត ១ខ្នងកើតឡើងលើ ៣ស្រុក និងក្រុង ១ មានរៀបរាប់ដូចខាងក្រោម៖
១-ស្រុកថ្មគោល លើ ៣ឃុំ
-ឃុំជ្រៃ៖ ខូចខាតផ្ទះចំនួន ១២៩ខ្នង
-ឃុំជ្រោយស្តៅ៖ ខូចខាតផ្ទះចំនួន ៨៧ខ្នង
-ឃុំជ្រោយស្តៅ៖ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២ខ្នង និងរបួសមនុស្ស ៦នាក់ ស្រី ៥នាក់
២-ស្រុករុក្ខគិរីលើ ២ឃុំ
-ឃុំស្តុកប្រវឹក និងឃុំព្រៃត្រឡាច៖ ខូចខាតចំនួន ៣ខ្នង(ដួលរលំ ១ខ្នង និងរបើកដំបូល ២ខ្នង)
៣-ក្រុងបាត់ដំបង លើ ៤សង្កាត់ សរុប ៧៨ខ្នង(របើកដំបូល ៦១ខ្នង និងរលំ ១៧ខ្នង)
-សង្កាត់អូរចារ៖ ខូចខាតផ្ទះ ៦ខ្នង(របើក ៤ខ្នង រលំ ២ខ្នង)
-សង្កាត់វត្តគរ៖ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន ២៤ខ្នង (របើក ២១ខ្នង រលំ ៣ខ្នង)
-សង្កាត់អូរម៉ាល់៖ ខូចខាតផ្ទះ ៤៤ខ្នង(របើក ៣២ខ្នង រលំ ១២ខ្នង)
-សង្កាត់ព្រែកព្រះស្តេច៖ ខូចខាតផ្ទះ ៤ខ្នង ។
៤-ស្រុកសង្កែ លើ ៦ឃុំ សរុបអស់ ៤០ខ្នង(ធ្លាក់ពីលើជើងតាង ២ខ្នង រលំទាំងស្រុង ៤ខ្នង របើកដំបូល ៣៤ខ្នង និងរបួសមនុស្ស ៣នាក់ ស្រី ១នាក់ ធ្ងន់)
-ឃុំរាំងកេសី៖ របើកដំបូលចំនួន ៧ខ្នង
-ឃុំអន្លង់វិល៖ របើកដំបូល ៧ខ្នង
-ឃុំកំពង់ព្រៀង៖ របើកដំបូល ៥ខ្នង
-ឃុំអូរដំបង២៖ ខូចខាត ២ខ្នង(របើកដំបូល ១ខ្នង រលំទាំងស្រុង ១ខ្នង)
-ឃុំអូរដំបង១៖ លោតពីលើជើងតាង ១ខ្នង
-ឃុំវត្តតាមិម៖ ខូចខាត ១៨ខ្នង (លោតពីលើជើងតាង ១ខ្នង រលំ ៣ខ្នង របើកដំបូល ១៤ខ្នង ) និងរងរបួសមនុស្ស ៣នាក់ ធ្ងន់ ១នាក់ស្រី)៕
មតិយោបល់