ព័ត៌មានជាតិ

ឃុំខ្លួនជនសង្ស័យ២នាក់ ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់

កណ្តាល: នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការខេត្តកណ្តាល បានបញ្ជូនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន មកកាន់តុលាការខេត្តកណ្តាល ដើម្បីធ្វើការវិនិច្ឆយ័ទោស ។

បើតាមមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានប្រាប់ឲ្យដឹងថា ជនសង្សយ័ពីនាក់ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀននៅលើផ្លូវជាតិលេខ២១ក្នុងភូមិកំពុងស្វាយលើឃុំព្រែកថ្មី ស្រុកកោះធំ ទី១មានឈ្មោះស្រូយ ភក្រ្តា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ស្វាយក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះឈុន តុលា(ហៅខ្លា) ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកំពង់ស្វាយក្រោម ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាលមុខរបរ មិនពិតប្រាកដ។

កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ បានត្រូវចៅក្រមស៊ើុបសួរសាលាដំបូងខេត្តកណ្តាល លោក ងួន វុទ្ធី សម្រេចចេញដីការឃុំខ្លួនលេខ ១១៥៥ ដកសឃខ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ពីបទជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ តាមបញ្ញាត្តមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។

បើតាមលោកវរ:សេនីយ ឈឿន ប៊ុនឆន បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង០៧និង៣០នាទី កម្លាំងសមត្ថកិច្ចនរគរបាលស្រុកកោះធំ បានចេញល្បាតក្នុងភូមិសាស្រ្ត តាមដងផ្លូវជាតិលេខ២១ ពេលចុះទៅដល់ចំណុចខាងជើងស្ពានព្រែកឈឹម(ស្ពានលេខ៤៩ )ស្ថិតនៅក្នុងភូមិកំពង់ស្វាយលើ ឃុំព្រែកថ្មី ស្រុកកោះធំខេត្តកណ្តាល ក៍បានជួបមុខសញ្ញាខាងលើកំពុងជិះម៉ូតូមានការសង្ស័យក៏បានហៅឲ្យឈប់រួចក៏បានធ្វើការឆែកឆេរលើដងខ្លួនក៏បានប្រទះឃើញថ្នាំញៀន០១កញ្ចប់ដែលពួកគេបានទិញពីឈ្មោះ សុខ នីភេទប្រុសអាយុ២៦ឆ្នាំ នៅភូមិអន្លង់តាសេកឃុំព្រែកអំបិល ស្រុកស្អាង និងទូរសព្ទ័ដៃ អិនចុចពិល០២គ្រឿងដែកកេះ០១ កាបូបដៃ០១-ម៉ូតូម៉ាកហុងដា សេ90ជ្រុង ពណ៌ទឹកប៊ិចចំនួន០១គ្រឿង៕

មតិយោបល់