ព័ត៌មានជាតិ

ចង់ធ្វើបងធំកាន់ដាវគំរាមកាប់អ្នកផ្ទះ មានអីជាប់ខ្នោះរបស់សមត្ថកិច្ច!

បាត់ដំបង: ជនសង្ស័យម្នាក់ ប្រើអំពើហិង្សា កាប់កាំបិតកែច្នៃ(ដាវស៊ាំម៉ូរ៉ៃ) មួយដើម គំរាមកាប់អ្នកផ្ទះរបស់ខ្លួន ត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការឃាត់ខ្លួន ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៩និង២០នាទីយប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចជិតផ្សារពោធិ៍វង្ស ស្ថិតក្នុងភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យមានឈ្មោះ សឿន សារ៉ាត់ ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលបានផឹកស្រាស្រវឹង និង កាន់កាំបិតកែច្នៃ (ដាវស៊ាំម៉ូរ៉ៃ) មួយដើមហើយគំរាមកាប់អ្នកផ្ទះរបស់ខ្លួន។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់