ព័ត៌មានជាតិ

គេចដល់ណាក៏នៅតែគុក! ចាប់ខ្លួនបុរសម្នាក់តាមដីកាបង្គាប់របស់តុលាការ

បាត់ដំបងៈ ក្រុមអន្តរាគមន៍បង្ការ បង្ក្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានធ្វើការចុះអនុវត្តន៍តាមដីកា បង្គាប់ឲ្យនាំខ្លួនលេខ ៤៦១ ត.ព្រ របស់ចៅក្រមស៉ើបសួរ ញាណ សុវណ្ណ នៃសាលាដំបូងខេត្តបាត់ដំបង។

ការចុះអនុវត្តន៍ដីកានេះ បានធ្វើឡើង កាលពីវេលាម៉ោង៥និង២៥នាទី ល្ងាច ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិរំចេក៣ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្នុងដីកាខាងលើ បានបង្គាប់ឲ្យនាំខ្លួន ឈ្មោះ សុះ ឆៃយ៉ា ហៅយ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិកន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលពាក់ពន្ធ័ករណី លួចមានស្ថានទម្ងន់ទោស ដោយប្រើហិង្សា កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច ជិតភ្លើងស្តុបផ្លូវទៅបាណន់ ស្ថិតក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប បានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់