ភ្នំពេញៈ មុននេះ១០នាទី អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅវេលាម៉ោង១១៖៥៥នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅ P1348 ដែលបណ្តាលឲ្យដាច់ចរន្តនៅភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ដោយសារមានកំហូចត្រង់ស្វូរ (Transformer) ដែលរហូតមកទល់នឹងពេលនេះ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនឆាប់មានចរន្តប្រើប្រាស់ឡើងវិញ៕
មតិយោបល់