ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនជនជាតិចិនជាង១០០នាក់ នៅខណ្ឌទួលគោក និង ខណ្ឌសែនសុខ

ភ្នំពេញៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ និងសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យ ឆែកឆេរទីតាំងប្រព្រឹត្តបទល្មើសល្បែងអនឡាញ និងចាប់ជំរិតទារប្រាក់តាមប្រពន្ធ័អិនធឺណេត (VOIP) ដោយខុសច្បាប់ នៅទីតាំងដូចខាងក្រោម៖

ទី១ នៅខណ្ឌទួលគោក ឃាត់បានជនជាតិចិនចំនួន៧០នាក់ ក្នុងនោះមានស្រី៤នាក់
ទី២ នៅខណ្ឌសែនសុខ ចំនួន៤៩នាក់ ក្នុងនោះមានស្រី១៥នាក់។

សរុបរួមចំនួន១១៩នាក់ក្នុងនោះមានស្រី១៩នាក់ ហើយពេលត្រួតពិនិត្យមិនមានលិខិតឆ្លងដែនជាប់ខ្លួនទេ ត្រូវបានឃាត់នាំមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់