ព័ត៌មានជាតិ

ភ្ញាក់ផ្អើល! បុរសម្នាក់ បានលង់ទឹកស្លាប់ នៅចំណុចទំនប់ចម្ការតែ ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១៥និង០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច រួមជាមួយផ្នែកបច្ចេកទេសពិនិត្យវិភាគស្រុក និងមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ចុះពិនិត្យសាកសពឈ្មោះ សេង ហៀងលី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ស្រុកទីរួមខេត្តបាត់ដំបង ខេត្តបាត់ដំបង នៅចំណុចទំនប់ចម្ការតែ ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ក្រោយការពិនិត្យបានបង្ហាញឲ្យឃើញថា សាកសពខាងលើគឺពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធទៅនឹងបទល្មើសព្រហ្មទណ្ឌឡើយ។

តាមការសន្និដ្ឋាន សាកសពខាងលើគឺស្លាប់ដោយសារលង់ទឹក ពិតប្រាកដមែន។

ករណីខាងលើនេះ សមត្ថកិច្ចបានប្រគល់សាកសពទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់