ព័ត៌មានសុខភាព

អ្នកណាមិនដឹងថា ដំឡូងជ្វា មានប្រយោជន៍ តែពេលញ៉ាំគួរជៀសវាងសាងកំហុស៣ចំណុច

ដំឡូងជ្វា មិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់សុខភាព សម្រស់ និងសម្រកទម្ងន់ផងដែរ។ ទោះជាយ៉ាងណា ក្នុងលក្ខខណ្ឌមួយចំនួន អ្នកមិនគួរទទួលទានដំឡូងជ្វា ច្រើនពេកនោះទេ ព្រោះវាអាចបណ្តោលឲ្យបាត់បង់ប្រយោជន៍ ហើយប៉ះពាល់ដល់សុខភាពវិញផងដែរ។

បរិភោគដំឡូងច្រើនតែមួយមុខ ដោយមិនបន្ថែមអាហារអ្វីផ្សេង
អ្នកដែលដែលចង់សម្រកទម្ងន់មួយចំនួន តែងតែជ្រើសរើសដំឡូងជ្វា តែមួយមុខគត់សម្រាប់ធ្វើជារបបអាហារ ប៉ុន្តែប្រសិនបើអ្នកបរិភោគច្រើនហួស ហើយមិនបានបន្ថែមអាហារដែលមានសារធាតុចិញ្ចឹមផ្សេងៗនោះទេ អ្នកនឹងទទួលបានឥទ្ធិពលផ្ទុយ។

ការទទួលទានដំឡូងជ្វា ច្រើនពេក រាងកាយមិនអាចរំលាយអស់ឡើយ ហើយជាតិអាស៊ីត និងប្រូតេអ៊ីនកាន់តែកើនឡើងនៅក្នុងក្រពះ ដែលបណ្តោលឲ្យអ្នកឈឺពោះ មានផលលំបាកដល់ការរំលាយ ក្រហាយទ្រូង និងអាចរាកថែមទៀត។

ម្យ៉ាងវិញទៀត ការញ៉ាំដំឡូងជ្វាច្រើនពេក ក៏អាចនាំឲ្យរាងកាយខ្វះខាតសារធាតុចិញ្ចឹមសំខាន់ៗផងដែរ។

ដំឡូងជ្វាមានស្នាមដំបៅ ឬប្រេះសំបក
អ្នកគួរតែជ្រើសរើសដំឡូង ដែលមានសំបករលោងស្អាត តែប្រសិនបើវាមានស្នាមដំបៅ ឬប្រេះនៅលើសំបក កុំទិញឲ្យសោះ។ ដំឡូងប្រភេទនេះមានផ្ទុកភាពកខ្វក់ ឬជាតិពុលដែលអាចប៉ះពាល់ដល់សុខភាព។

ញ៉ាំដំឡូងច្រើនពេកនៅពេលល្ងាច
អ្នកដែលមានបញ្ហាក្រពះ ឬប្រព័ន្ធរំលាយអាហារមិនស្រួល នៅពេលល្ងាចគួរតែញ៉ាំតិចតួចបានហើយ បើពុំដូច្នោះទេអ្នកនឹងទទួលរងនូវបញ្ហាចាល់ជាតិអាស៊ីត។

លើសពីនេះ ការទទួលទានដំឡូងនៅពេលល្ងាចច្រើនពេក អាចនាំឲ្យហើមពោះ ក្រពះពិបាកក្នុងការរំលាយ និងគេងមិនលក់ជាដើម។

យកល្អ អ្នកគួរតែទទួលទាននៅពេលថ្ងៃ ព្រោះជាតិកាល់ស្យូមនៅក្នុងដំឡូងជ្វា ត្រូវការរយ:ពេល ៤ទៅ ៥ម៉ោង ទើបរាងកាយអាចស្រូបយកអស់៕

ដកស្រង់ពី៖ soha

មតិយោបល់