កំពង់ចាមៈ កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ១ខ្នង នៅភូមិប្រាសាទ ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
ម្ចាស់ឈ្មោះ ចយ ហ៊ន់ ភេទប្រុស អាយុ៦៣ឆ្នាំ ដែលមាន ផ្ទះទំហំ ៥ម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្គសី ជញ្ជាំងស័ង្គសី (ឆេះទាំងស្រុង)។
ក្នុងនោះរថយន្តនគរបាលពន្លត់អគ្គិភ័យចំនួន៣គ្រឿង(ខេត្ត២គ្រឿង ស្រុក១គ្រឿង)ចេញជួយអន្តរាគមន៍ទាន់ពេលធ្វើឲ្យភ្លើងបានរលត់មិនឆេះរាលដាលបន្តដល់ផ្ទះអ្នកក្បែរខាង ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត។
មូលហេតុ ក្មេងលេងភ្លើងក្រោមផ្ទះ(ម្ចាស់ផ្ទះមិននៅ)៕
មតិយោបល់