ព័ត៌មានជាតិ

មន្ត្រីមន្ទីរផែនការខេត្តកំពង់ឆ្នាំងម្នាក់ ស្រវឹងជោកជាំបើករថយន្តថយក្រោយ ទៅបុករថយន្តអ្នកសារព័ត៌មាន ខ្ទេចយ៉ាងដំណំ

កំពង់ឆ្នាំងៈ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបាន បង្កឡើងដោយរថយន្តរបស់មន្ត្រីមន្ទីរផែនការខេត្តកំពង់ឆ្នាំងម្នាក់ ស្រវឹងជោកជាំបើករថយន្តថយក្រោយ ទៅបុករថយន្តអ្នកសារព័ត៌មានម៉ាកតាកូម៉ា បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែលជាង៥និង៣០នាទីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខអាហារដ្ឋានវណ្ណសុលាភ នៅផ្សារដើមគរ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុភាគីទាំង២បានចរចារត្រូវរ៉ូវគ្នាដោយភាគីបង្កដែលជាមន្រ្តីរបស់មន្ទីរផែនការខេត្តកំពង់ឆ្នាំង ព្រមសងសំណងចំនួន៥៥០ដុល្លារ ដើម្បីជួសជុលរថយន្តបញ្ចប់រឿង៕

មតិយោបល់