ព័ត៌មានជាតិ

ផឹកស្រវឹងជាប្រចាំ ចងកសម្លាប់ខ្លួន..

បន្ទាយមានជ័យៈ បុរសម្នាក់ ផឹកស្រវឹងជាប្រចាំ បានស្លាប់បាត់បង់ជីវិត ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួន។

ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល១២យប់ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ការចងកសម្លាប់ខ្លួននេះ គឺជនរងគ្រោះឈ្មោះ សឿប វិុត ភេទប្រុស អាយុ ៣៣ឆ្នាំ រស់ភូមិនិងសង្កាត់ កើតហេតុខាងលើ ដោយបានយកខ្សែចងរឹបខោធ្វើជាឧបករណ៍ ចងនឹងរោងបាយកម្ពស់កន្លះម៉ែត្រ (មូលហេតុ ជនរងគ្រោះ មានសភាពស្រវឹងស្រាជាប្រចាំ )។

បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់ឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់